Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យប់នេះ! រដ្ឋាករទឹក ប្រកាស​ផ្អាកផ្គត់ផ្គង់​ទឹក ក្នុង​ខណ្ឌ​ចំការមន និង​ខណ្ឌ​ទួលគោក, សូម​បងប្អូនបម្រុង​ទឹកទុក​

20-12-2016 17:33

(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី២០ ខែធ្នូនេះ បានប្រកាសផ្អាកផ្គត់ផ្គង់ទឹក នៅសង្កាត់ចំនួន៤ ក្នុងខណ្ឌចំនួន២ គឺសង្កាត់ទួលទំពូងទី១ និងទី២ ខណ្ឌចំការមន និងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

រដ្ឋាករទឹកបានបញ្ជាក់ថា ដើម្បីធ្វើការជួសជុលបំពង់នាំទឹកស្អាត ដែលលេចធ្លាយនោះ ឲ្យប្រសើរឡើងវិញ នៅយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦នេះ រដ្ឋាករទឹក នឹងផ្អាកផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លីចាប់ពីម៉ោង ២២៖០០នាទីយប់ ដល់ម៉ោង២ទៀបភ្លឺ នៅសង្កាត់គឺសង្កាត់ទួលទំពូងទី១ និងទី២ ខណ្ឌចំការមន ខណៈនៅសង្កាត់បឹងកក់១ និងបឹងកក់២ ខណ្ឌទួលគោក នឹងត្រូវផ្អាកផ្គត់ផ្គង់ចាប់ពី១០យប់ ដល់៤ទៀបភ្លឺ ដើម្បីកាត់បំពង់ដំឡើង នាឡិកាទឹក ទំហំ៣០០មីល្លីម៉ែត្រ។

ព្រមជាមួយគ្នានេះដែរ ស្ថានភាពទឹកក៏នឹងអាចល្អក់ ដោយកន្លែងផងដែរ ក្នុងករណីជួបប្រទះបញ្ហាខាងលើនេះ សូមផ្តល់ពត៌មានមក តាមរយៈលេខទូរស័ព្ទ ០៩៧ ៧៧ ១១១ ៧៩ និង ០៩៧ ៧៧ ១១១ ៩០។ សូមបងប្អូននៅតំបន់ខាងលើ ត្រៀមបំរុងទឹកទុកសំរាប់ប្រើប្រាស់ ក្នុងអំឡុងពេលដែលក្រុមការងារ កែសម្រួលបំពង់មេថ្មីនេះ៕