(ភ្នំពេញ)៖ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦នេះ បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចជាផ្លូវការ របស់គណៈប្រតិភូមកពីសាកលវិទ្យាល័យបច្ចេកវិទ្យាគួយលីង ខេត្តក្វាងស៊ី នៃសាធារណៈរដ្ឋប្រជាមានិតចិន ដែលបានដឹកនាំនិស្សិតមកធ្វើទស្សនកិច្ចសិក្សា និងសម្តែងរបាំ-ចម្រៀង ជូនដល់ សិស្ស-និស្សិតប៊ែលធី ក្រោមអធិបតីភាពលោក លី ណាវុឌ្ឍ អគ្គនាយករងប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការ រងទី១ នៃសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ និងលោក XIE Jiguang នាយកការិយាល័យទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យបច្ចេកវិទ្យាគួយលីង។

មកដល់បច្ចុប្បន្ននេះ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានចុះ MOU ជាមួយនឹងសាកលវិទ្យាល័យល្បីៗនៅក្រៅប្រទេសចំនួន ២៩ រួចមកហើយរួមមាន៖
-ទី១៖ ប្រទេសអង់គ្លេស ចំនួន៥៖១.Regent’s University London, ២.សាកលវិទ្យាល័យ York Saint John, ៣.មហាវិទ្យាល័យ Cambridge Tutors, ៤.Springboard4Cambodia, និង៥.មជ្ឈមណ្ឌលតេស្តអន្តរជាតិ IELTS ។
-ទី២៖ សហរដ្ឋអាមេរិក ចំនួន៤៖ ១.មហាវិទ្យាល័យShoreline Community, ២.មហាវិទ្យាល័យ Edmonds CC, ៣.មជ្ឈមណ្ឌលតេស្តអន្តរជាតិTOEFL និង ៤.មហាវិទ្យាល័យEF Seattle។
-ទី៣៖ ប្រទេសសិង្ហបូរី ចំនួន១ គឺវិទ្យាស្ថាន East Asia Institute of Management (EASB) ។
-ទី៤៖ ប្រទេសចិន ចំនួន៨៖ ១.សាកលវិទ្យាល័យ Youjiang Medical, ២.សាកលវិទ្យាល័យ Guilin of Technology, ៣.សាកលវិទ្យាល័យ Guilin Medical,៤.សាកលវិទ្យាល័យ Guangxi of Foreign Language, ៥.សាកលវិទ្យាល័យ Guangxi of Nationalities, ៦.សាកលវិទ្យាល័យ Guangxi Teachers Education, ៧.សាកលវិទ្យាល័យ Guilin Tourism, និង៨.សាកលវិទ្យាល័យ WUHAN ។
-ទី៥៖ ប្រទេសកូរ៉េ ចំនួន៣៖ ១.អង្គការសម្ព័ន្ធយុវជនអន្តរជាតិ IYF, ២.សាកលវិទ្យាល័យ Sangmyung និង៣.សាកលវិទ្យាល័យ SUNY KOREA INCHEON។
-ទី៦៖ ប្រទេសជប៉ុន ចំនួន២ គឺសាកលវិទ្យាល័យHOSEIនិងសាកលវិទ្យាល័យFukui។
-ទី៧៖ ប្រទេសម៉ាឡេស៊ីចំនួន២៖ ១.សាកលវិទ្យាល័យ Kuala Lumpur, និង ២.សាកលវិទ្យាល័យ Taylor។
-ទី៨៖ ប្រទេសថៃចំនួន៤៖ ១.សាកលវិទ្យាល័យ Bangkok, ២.សាកលវិទ្យាល័យ Thai Chamber ofCommerce, និង ៣.សាកលវិទ្យាល័យRAJAMANGALA និង ៤.សាកលវិទ្យាល័យ ASSUMPTION។

ជាមួយគ្នានេះផងដែរ ប៊ែលធី ក៏បានបង្កើត ប៊ែលធីទំនាក់ទំនងអន្តរជាតិ ដែលមានការិយាល័យស្ថិតនៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ (ជាន់ទី៤) និងមានបម្រើសេវាកម្មសំខាន់ៗ ចំនួន ០៥ ដូចជា៖
១.បញ្ជូន សិស្ស-និស្សិតប៊ែលធី ដែលពូកែ និងសិស្សនិទ្ទេសA ទៅសិក្សានៅក្រៅប្រទេស តាមរយៈអាហារូបករណ៍ឧកញ៉ា លី ឆេង
២.បញ្ជូនសិស្ស-និស្សិត កម្ពុជាគ្រប់ប្រភេទ ទូទាំងប្រទេស ដែលមានបំណងទៅសិក្សានៅក្រៅប្រទេស តាមរយៈ ការទទួលខុសត្រូវការបង់ថ្លៃសិក្សា និងការចំណាយលើការស្នាក់នៅផ្សេងៗ
៣.បញ្ជូនបុគ្គលិក និងសិស្ស-និស្សិត ទៅធ្វើទស្សនកិច្ចក្រៅប្រទេស
៤.កម្មវិធីផ្លាស់ប្ដូរសិស្ស-និស្សិត ទៅក្រៅប្រទេស
៥.បញ្ជូនសិស្ស-និស្សិត ចុះកម្មសិក្សានៅក្រៅប្រទេស

តាមរយៈអាហារូបករណ៍ ឧកញ៉ា លី ឆេង ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានបញ្ជូនសិស្ស-និស្សិត អាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសសរុបចំនួន ៥៧នាក់ ក្នុងនោះ ចក្រភពអង់គ្លេស ១១នាក់, សិង្ហបុរី ៣៨នាក់, ចិន ០៥នាក់ និងថៃ ០៣នាក់ ព្រមទាំងមាននិស្សិត អាហារូបករណ៍ឧកញ៉ា លី ឆេង ចំនួន ០៦នាក់ កំពុងសិក្សានៅសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ ផងដែរ។ លើលពីនេះទៅទៀត តាមរយៈសេវាកម្ម បញ្ជូនសិស្ស-និស្សិត កម្ពុជាគ្រប់ប្រភេទទូទាំងប្រទេស ដែលមានបំណងទៅសិក្សានៅក្រៅប្រទេស តាមរយៈការទទួលខុសត្រូវបង់ថ្លៃសិក្សា និងការចំណាយលើការស្នាក់នៅផ្សេងៗប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានបញ្ជូននិស្សិតទៅសិក្សានៅក្រៅប្រទេសសរុបចំនួន ០៦នាក់ រួមមាន៖ សហរដ្ឋអាមេរិក ០៤នាក់សិង្ហបុរី ០១នាក់និងចិន ០១នាក់។

បន្ទាប់មក លោក XIE Jiguang នាយកការិយាល័យទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យបច្ចេកវិទ្យាគួយលីង បានថ្លែងថា លោកមានសេចក្តីសប្បាយរីករាយណាស់ ដែលសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានអនុញ្ញាតឲ្យនិស្សិត សាកលវិទ្យាល័យបច្ចេកវិទ្យាគួយលីង មានឱកាសបានមកធ្វើទស្សនកិច្ចសិក្សា និងសម្តែងរបាំ-ចម្រៀង ដែលជាប្រពៃណី វប្បធម៌ របស់ប្រជាជនចិន ជូនដល់សិស្ស-និស្សិតប៊ែលធី នាពេលនេះ។
ក្នុងឱកាសនោះដែរ លោក លី ណាវុឌ្ឍ អគ្គនាយករងប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការរងទី១ នៃសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ បានថ្លែងថា ថ្ងៃនេះសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចជាផ្លូវការរបស់គណៈប្រតិភូ មកពីសាកលវិទ្យាល័យបច្ចេកវិទ្យាគួយលីង ខេត្តក្វាងស៊ី នៃសាធារណៈរដ្ឋប្រជាមានិតចិន ដែលបានដឹកនាំនិស្សិតមកធ្វើទស្សនកិច្ចសិក្សា និងសម្តែងរបាំ-ចម្រៀងជូនដល់សិស្ស-និស្សិតប៊ែលធី។

លោកបានបន្ថែមថា កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ផ្លាស់ប្តូរប្រពៃណី វប្បធម អរិយធម៌ រវាងប្រជាជាតិទាំងពីរ និងផ្តល់ឱកាសជូនដល់និស្សិត បានសិក្សារៀនសូត្រពីគ្នាទៅវិញទៅមក ជាពិសេស បង្កើនភាពជាដែគូយ៉ាងជិតស្និទ្ធ និងការសហការគ្នាយ៉ាងល្អ រវាងថ្នាក់ដឹកនាំ បុគ្គលិកនិងសាស្ត្រាចារ្យ របស់សាកលវិទ្យាល័យជាដៃគូទាំងពីរ។ ជាទីបញ្ចប់ លោកលី ណាវុឌ្ឍ និងលោក XIE Jiguang បានប្រគល់វត្ថុអនុស្សាវរីយ៍ និងថតរូបជុំគ្នានាពេលនោះផងដែរ ៕