Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាល​ខេត្តព្រះសីហនុ ឃាត់ខ្លួន​ជនសង្ស័យ​ចែកចាយ​គ្រឿងញៀន​ម្នាក់ ដកហូត​ថ្នាំញៀន​៦កញ្ចប់​

20-12-2016 14:46

(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាចែកចាយគ្រឿងញៀនម្នាក់ នៅវេលាម៉ោង១០៖៣០នាទីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ពេលចុះធ្វើរដ្ឋបាលចំហរស្ថិតនៅតាមផ្លូវក្រុមទី១០ ភូមិ២ សង្កាត់លេ៣ ក្រុង-ខេត្តព្រះសីហនុ។

មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យខាងលើនេះ ឈ្មោះ អៀម ពេជ្រ អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្រុមទី១៥ ភូមិ៣ សង្កាលេខ៣ ក្រុង-ខេត្ត ព្រះសីហនុ ។

សមត្ថកិច្ចមូលដ្ឋានដដែល បានបន្តទៀតថា មុខសញ្ញានេះធ្លាប់ជាប់ពន្ធនាគាររយះពេល១០ខែពីបទចោរកម្ម (ជាប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥ ចេញថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦) និងដកហូតបានម្សៅក្រាមពណ៌សថ្លា០៦កញ្ចប់តូច (ម៉ាទឹកកក) ។

 បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងកម្លាំងជំនាញកំពុង កសាងសំណុំរឿងបញ្ចូនទៅការិយាល័យជំនាញចាត់ការបន្ត ៕