(ភ្នំពេញ)៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានឲ្យដឹងថា អង្គភាពគ្រប់គ្រងថ្នាក់ក្រោយបរិញ្ញាបត្រ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ត្រូវការជ្រើសរើសនិស្សិត ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់ទី១២ ចំនួន ១៧០កន្លែង និងថ្នាក់បណ្ឌិត ជំនាន់ទី៤ ចំនួន ៣០កន្លែង ក្នុងឆ្នាំសិក្សា ២០១៦-២០១៧នេះ។

សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នឹងទទួលពាក្យចូលរៀន ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះ វេលាម៉ោង ៤៖៣០នាទីរសៀល និងចូលរៀនថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ (ចន្ទ-សុក្រ) សម្រាប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ (សៅរ៍-អាទិត្យ)។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអ្នកសិក្សាទាំងអស់ មេត្តាអញ្ជើញមកចុះឈ្មោះចូលរៀនឱ្យបានឆាប់ ព្រោះកន្លែងមានកំណត់។ ព័ត៌មានលម្អិតទំនាក់ទំនងទូរស័ព្ទលេខ៖ ០១៥ ៧២ ០០ ៧២ និង០១៧ ៧៤ ៨៤ ១៤៕