គណៈគិលានបដ្ឋាកកម្ពុជា និងគណៈឆ្មបកម្ពុជា ថ្លែងអំណរគុណក្រសួងសុខាភិបាល ដែលខិតខំរៀបចំបង្កើត ច្បាប់ស្តីពី ការប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល
20-12-2016 11:56
(ភ្នំពេញ)៖ គណៈគិលានបដ្ឋាកកម្ពុជា និងគណៈឆ្មបកម្ពុជា បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ដល់ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង និងថ្នាក់ដឹកនាំ ក្រសួងសុខាភិបាលទាំងអស់ ដែលបានខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត ក្នុងការរៀបចំបង្កើតនិងជំរុញ ឲ្យមានការអនុម័តច្បាប់ ស្តីពីការប្រកបវិជ្ជាជីវៈ វិស័យសុខាភិបាល។
គណៈគិលានបដ្ឋាកកម្ពុជា និងគណៈឆ្មបកម្ពុជា បានបញ្ជាក់ថា ច្បាប់នេះមានសារៈប្រយោជន៍បំផុត សម្រាប់គណៈវិជ្ជាជីវៈទាំង៥មាន៖ គណៈគ្រូពេទ្យ គណៈទន្តពេទ្យ គណៈឆ្មប គណៈគិលានុបដ្ឋាក និងគណៈឱសថការី ដើម្បីគ្រប់គ្រងសមាជិករបស់ខ្លួន ក្នុងការប្រកបវិជ្ជាជីវៈ គោរពទៅតាមក្រមសីលធម៌វិជ្ជាជីវៈ ក្នុងដែនកំណត់របស់ខ្លួន និងអនុវត្តការងារទៅតាមក្របខណ្ឌសមត្ថភាព និងនិយាមការងារ ឲ្យមានប្រសិទ្ធភាពខ្ពស់៕
សូមអានលិខិតថ្លែងអំណរគុណ របស់គណៈគិលានបដ្ឋាកកម្ពុជា និងគណៈឆ្មបកម្ពុជា ទាំងស្រុងដូចខាងក្រោម៖