Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកឧកញ៉ា លី វាសនា ចុះសួរសុខទុក្ខ សិស្សានុសិស្ស និងកុមារកំព្រាកំពុងសិក្សា នៅមជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាល ណូរឌីមហូម

20-12-2016 11:04

(ត្បូងឃ្មុំ)៖ លោកឧកញ៉ា លី វាសនា និងលោកស្រី ម៉ាន ម៉ារីយ៉ាន បានអញ្ជើញចុះសួរសុខទុក្ខ សិស្សានុសិស្ស  និងកុមារកំព្រា ដែលកំពុងសិក្សានៅមជ្ឍមណ្ឌលអប់រំ បណ្តុះបណ្តាលណូរឌីនហូម ស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ។

ការចុះសាកសួរសុខទុក្ខធ្វើឡើងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ដោយក្នុងឱកាសនោះ លោកឧកញ៉ា និងលោកស្រី បានរៀបចំអាហារថ្ងៃត្រង់ សម្រាប់សិស្សានុសិស្ស កុមារកំព្រា និងប្រជាពលរដ្ឋដែលបាន អញ្ជើញមកចូលរួមផងដែរ រួមទាំងបានចែកលិខិតសរសើរ ជូនសិស្សឆ្នើមចំនួន៩នាក់។

ថ្លែងក្នុងពិធីនេះ លោកឧកញ៉ា បានធ្វើការសំណេះសំណាល សម្តែងការរីករាយស្វាគមន៍ ដល់ប្រជាពលរដ្ឋ និង សរសើរសិស្សានុសិស្ស ដែលទទួលបានពិន្ទុល្អ ក្នុងការសិស្សារៀនសូត្រ និងបានមានមតិផ្តាំផ្ញើ ដល់សិស្សានុសិស្សទាំងអស់ ឲ្យខិតខំសិស្សារៀនសូត្របន្ថែមទៀត ឲ្យបានល្អប្រសើរ ទាំងផ្នែកសាសនា ឥស្លាម និងចំណេះទូទៅ ព្រោះសិស្សានុសិស្សទាំងអស់នេះ ហើយដែលជាទំពាំងស្នងឬស្សី៕