(ភ្នំពេញ)៖ គណៈឱសថការីកម្ពុជា បានថ្លែងអំណរគុណដល់ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង និងថ្នាក់ដឹកនាំ ក្រសួងសុខាភិបាលទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការជំរុញឲ្យមានការអនុម័តច្បាប់់ ស្តីពីការប្រកបវិជ្ជាជីវៈ វិស័យសុខាភិបាល។
គណៈឱសថការីកម្ពុជា បានបញ្ជាក់ថា ច្បាប់នេះមានសារៈសំខាន់ជាទីបំផុត ក្នុងការការពារសុខភាព និងសុវត្ថិភាពរបស់ប្រជាជន តាមរយៈការផ្តល់នូវយន្តការក្នុងការធានាថា អ្នកប្រកបវិជ្ជាជីវៈវិស័យសុខភាពិបាលទាំងអស់ មានគុណវឌ្ឍិ សមត្ថភាព និងសម្បទាគ្រប់គ្រាន់ក្នុងការប្រកបវិជ្ជាជីវៈរបស់ខ្លួន ប្រកដោយសេចក្តីថ្លៃថ្នូរ និងគោរពបាននូវក្រមសីលធម៌វិជ្ជាជីវៈ៕