Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចោរលួចម៉ូតូម្នាក់ ដែលគេបង្ហោះផ្អើល Facebook ត្រូវសមត្ថកិច្ចបង្ក្រាបបានហើយ រួមទាំងអ្នកទិញម្នាក់ផងដែរ ក្រោយរត់គេចខ្លួន៣ថ្ងៃ

20-12-2016 10:37

(ភ្នំពេញ)៖ ចោរម្នាក់ក្នុងចំណោមបក្ខពួក ដែលបានធ្វើសកម្មភាពលួចកាច់កម៉ូតូ១គ្រឿង បានសម្រេចដែលត្រូវគេថតចេញពីកាមេរ៉ា សុវត្ថិភាព ហើយបង្ហោះផ្អើលពេញបណ្ដាញសង្គម Facebok នោះត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ឫស្សីកែវ ខណ្ឌឫស្សីកែវ បន្តស្រាវជ្រាវ រហូតតាមបង្ក្រាបបានហើយ រួមជាមួយអ្នកទទួលផលចោរកម្ម ម្នាក់ទៀតផងដែរ ក្រោយរត់គេចខ្លួនបាន៣ថ្ងៃ ។

មន្ត្រីនគរបាលបានឲ្យដឹងថា ការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួន ជនសង្ស័យជាចោរលួចម៉ូតូនេះ បានធ្វើឡើងជាបន្តបន្ទាប់ នៅល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ហើយក៏បន្តទៅឃាត់ខ្លួនជនទទួលផល ចោរកម្មម្នាក់ទៀត ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក បន្ទាប់ពីជនរងគ្រោះបានចតទុកម៉ូតូរបស់ខ្លួន១គ្រឿងម៉ាក WAVE  (AlPhA) ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១CT-៩០៦១ ដោយចាក់សោរក-ត្រឹមត្រូវដូចសព្វដង ហើយក៏ចូលទៅក្នុងបន្ទប់ងូតទឹក ត្រឹមតែមួយភ្លែតសោះស្រាប់តែចេញមកវិញ ឃើញបាត់ម៉ូតូទៅហើយដោយត្រូវលោកចោរម្នាក់ក្នុងចំណោមបក្ខពួកបានលួចកាច់ក យកទៅបាត់ដោយសុវត្ថិភាព ទាំងកណ្ដាលថ្ងៃ បង្កឲ្យមានការភ្ញាក់ផ្អើលនៅរសៀលថ្ងៃ១៦ ខែធ្នូ ឆ្នាំ២០១៦ នៅត្រង់ចំណុចមុខបន្ទប់ជួល ផ្លូវបេតុង ស្ថិតក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

ជនសង្ស័យជាចោរលួចម៉ូតូមាន ឈ្មោះអៀង សម្បត្តិ ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទៈជួល ផ្លូវលំ ស្ថិតក្នុងក្រុម៣ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងម្នាក់ទៀតពាក់ព័ន្ធករណីទទួលផលចោរកម្មឈ្មោះ ម៉ៅ ជីវិន ភេទប្រុស អាយុ២៦ឆ្នាំ។ ចំណែកជនរងគ្រោះឈ្មោះឆេង សុភ ផុន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរនិស្សិតឆ្នាំទី៣ផ្នែកសំ ណង់ស៊ីវិល មានស្រុកកំណើតនៅភូមិ កំពង់ត្រាច ឃុំកំពង់ ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង បច្ចុប្បន្នស្នាក់នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ក្រោយបង្ក្រាបជនសង្ស័យទាំង២នាក់ ត្រូវបញ្ជូនមកឃុំខ្លួនសាកសួរបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំនុំរឿងចាត់ការតាមនិតិវិធី ៕