ប្រធានតុលាការកំពូល ដឹកនាំគណៈប្រតិភូចូលរួមក្នុងពិធីបើកសន្និសីទ តុលាការខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម-ឡាវ នៅប្រទេសវៀតណាម
20-12-2016 08:58
(ភ្នំពេញ)៖ លោក ឌិត មន្ទី ប្រធានតុលាការកំពូល បានដឹកនាំប្រតិភូតុលាការកំពូលរបស់កម្ពុជា ចូលរួមក្នុងពិធីបើកសន្និសីទតុលាការ ខេត្តជាប់ព្រំដែនកម្ពុជា-ឡាវ-វៀតណាម នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ដែលពិធីនេះប្រារព្ធធ្វើនៅទីក្រុងញ៉ាត្រាង ខេត្តខាញ់ហ្វា ប្រទេសវៀតណាម ហើយនៅតាមបណ្ដោយព្រំដែនកម្ពុជា វៀតណាម ឡាវ។
កម្ពុជា មានខេត្តចំនួន១២ គឺខេត្តកណ្ដាល តាកែវ ព្រះសីហនុ កំពត ស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងខេត្តព្រះវិហារ។
កន្លងមកសន្និសីទតុលាការខេត្តជាប់ព្រំដែន កម្ពុជា វៀតណម ឡាវ បានធ្វើចំនួន៣លើរួចហើយ ដែលលើកទី១ ធ្វើនៅទីក្រុងញ៉ាត្រាង ខេត្តខាញ់ហ្វា ប្រទេសវៀតណមកាលពីឆ្នាំ២០១០ លើកទី២ ធ្វើនៅក្រុងសៀមរាប ខេត្តសៀមរាប ប្រទេសកម្ពុជាកាលពីឆ្នាំ២០១២ និងលើកទី៣ ធ្វើនៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ។
ការធ្វើសន្និសីទនេះក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការទប់ស្កាត់ និងបង្រ្កាបបទល្មើសតាមបណ្ដាព្រំដែនជាប់ជាមួយប្រទេសកម្ពុជា វៀតណាម ឡាវ និងការផ្លាសប្ដូរទស្សនៈកិច្ច និងបទពិសោធន៍ការផ្ដល់ពត៌មានឲ្យគ្នាទៅវិញទៅមក ការផ្សព្វផ្សាយច្បាប់ដល់ប្រជាជនតាមបន្ទាត់ព្រំដែន៕