Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បង្ក្រាបទីតាំងបម្រើសេវាផ្លូវភេទមួយកន្លែង ជ្រកក្រោមស្លាកម៉ាស្សា-កោសជប់, សមត្ថកិច្ចឃាត់ខ្លួនមនុស្ស៧នាក់ អនីតិជន៣នាក់

19-12-2016 21:38

(ភ្នំពេញ)៖ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ នៅយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះ បានចុះបង្ក្រាបទីតាំងបម្រើសេវាផ្លូវភេទមួយកន្លែង ដែលជ្រកក្រោមស្លាក ម៉ាស្សា-កោសជប់ ក្នុងនោះជំនាញឃាត់ខ្លួនបានមនុស្ស ស្រី៧នាក់ ដែលមានអនីតិជន៣នាក់ ម្ចាស់ទីតាំងម្នាក់និងមេការនារីម្នាក់។

ប្រតិបត្តិការនេះដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី លី ឡាយ អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជនក្រោមការសម្របសម្រួលពី លោក គង់ សំសារ៉េត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ហើយប្រតិបត្តិការនេះ ត្រូវបានធ្វើឡើង នៅតាមបណ្ដាយផ្លូវ២៧១ ស្ថិតក្នុងភូមិ៧ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

លោកឧត្តមសេនីយ៍ លី ឡាយ បានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលរបស់លោក បានដកហូតសម្ភារមួយចំនួននិងស្រោមអនាម័យ ជាច្រើនប្រអប់ផងដែរ ៕