(ភ្នំពេញ)៖ វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងនាមក្រសួងសុខាភិបាល និងក្នុងនាមរូបលោកផ្ទាល់ គោរពសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនរាជរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុម័តលើ ច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវ:សុខាភិបាលក្នុងពេលថ្មីៗនេះ ដែលច្បាប់នេះ ជាយានដ៏សំខាន់ប្រើប្រាស់សម្រាប់យន្តការគ្រប់គ្រង អ្នកប្រកបវិជ្ជាជីវ:សុខាភិបាលនៅទូទាំងប្រទេស។
ការអនុវត្តច្បាប់នេះ នឹងចូលរួមចំណែកក្នុងកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ក៏ដូចជាកំណែទម្រង់នៅក្នុងវិស័យសុខាភិបាលផងដែរ។ ក្រសួងកំពុងណែនាំនិង ដាក់ឲ្យអនុវត្តដោយម៉ឹងម៉ាត់នូវច្បាប់នេះ នៅតាមមូលដ្ឋានសុខាភិបាលសាធារណ: និងឯកជននៅទូទាំងប្រទេស ដោយតម្រួវឲ្យអ្នកប្រកបវិជ្ជាជីវ:សុខាភិបាលទាំងអស់ ស្វែងយល់ចូលរួមអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវនៅក្នុងវិជ្ជាជីវ:របស់ខ្លូន ព្រមទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធផ្សេងទៀតដែលមានជាធរមានក៏ត្រូវអនុវត្តឲ្យបាន ល្អប្រសើរផងដែរ ដើម្បីចូលរួមចំណែកក្នុងការធានាបាននូវក្រមសីលធ៌មវិជ្ជាជីវ:ផង គុណវឌ្ឍ សុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរនៃវិជ្ជាជីវ:សុខាភិបាលផង។
ជាមួយគ្នានេះក្រសួងសុខាភិបាល សូមអំពាវនាវដល់ស្ថាប័ន ផ្នែកពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តច្បាប់នេះឲ្យបានគ្រប់ៗគ្នាប្រកបដោយ ប្រសិទ្ធភាពខ្ពស់សំដៅពង្រឹងទំនុកចិត្តរវាងអ្នកប្រើប្រាស់សេវា និងអ្នកផ្តល់សេវាសុខាភិបាល៕