នគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនគ្រឿងញៀនម្នាក់ នៅផ្ទះសំណាក់ «ស៊ីម ហួរ» ដកហូតបានថ្នាំមួយចំនួន
19-12-2016 16:17
(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយនគរបាលប៉ុស្ដិ៍ចោមចៅ ឃាត់ខ្លួនស្ដ្រីម្នាក់ ដោយដកហូតថ្នាំមួយចំនួននៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះ នៅចំណុច ផ្ទះសំណាក់យីហោ «ស៊ីម ហួរ» តាមបណ្តោយផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅខណ្ឌពោធិសែនជ័យ។
អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានឲ្យដឹងថា ជនសង្ស័យជាស្ដ្រីឈ្មោះ ពេជ្យ ស្រីលក្ខ័ អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិជ្រៃកោង សង្កាត់ចោមចៅ មានស្រុកកំណើតភូមិត្រពាំងរាំ ឃុំអភិវឌ្ឍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយក្នុងនោះកម្លាំងជំនាញ ដកហូតបានម៉្សៅក្រាមពណ៌សថ្លាសង្ស័យ១កញ្ចប់ធំ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបញ្ជូនមកកាន់ផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌ ដើម្បីសាកសួរ កសាងសុំណុំរឿង ចាត់ការតាមនីតិវិធី៕