(ភ្នំពេញ)៖ លំនៅដ្ឋានប្រជាពលរដ្ឋ ចំនួន៣២១គ្រួសារ ស្ថិតនៅសង្កាត់ចំនួន០៦ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ បាននិងកំពុងប្រឈម ការលិចលង់ដោយសារគ្រោះទឹកជំនន់ ហើយនៅពេលនេះអាជ្ញាធរ បាននិងកំពុងជួយអន្តរាគមន៍ ដើម្បីរកវិធីរំដោះទឹកចេញហើយ។
លោកវរសេនីយ៍ទោ ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា គ្រោះធម្មជាតិ (ទឹកជំនន់) បានកើតឡើងក្នុងសង្កាត់ ចំនួន០៦ រួមមាន សង្កាត់ព្រៃវែង, សង្កាត់ សាក់សំពៅ, សង្កាត់ស្ពានថ្ម, សង្កាត់ទៀន, សង្កត់គងនយ, សង្កាត់ព្រៃស និងសង្កាត់ជើងឯក។
លោកថា នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦នេះ នៅតាមបណ្តោយទំនប់សន្តរស្ទឹង៧មករា ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ មានទឹកជំនន់ បានជនលិចលំនៅដ្ឋានចំនួន០៦ សង្កាត់/១៣សង្កាត់ ស្មើនឹង៣២១គ្រួសារ ក្នងនោះរួមមានៈ ទី១ សង្កាត់ព្រៃស ចំនួន០២ភូមិចំនួន៨៩ គ្រួសារ ទី២ សង្កាត់សាក់សំពៅ ចំនួន០៦ភូមិចំនួន៣០គ្រួសារ ទី៣សង្កាត់ស្ពានថ្មចំនួន០៤ភូមិចំនួន៤៥គ្រួសារ ទី៤ សង្កាត់ទៀន
ចំនួន០១ភូមិចំនួន៤៨គ្រួសារ ទី៥ សង្កាត់គងនយ ចំនួន០៤ភូមិចំនួន៨៧គ្រួសារ ទី៦ សង្កាត់ព្រៃស ចំនួន០១ភូមិ ចំនួន២២គ្រួសារ។
លោក ចេង មុនីរ៉ា អភិបាលរងខណ្ឌដង្កោបានឲ្យដឹងថា ទឹកជំនន់នេះកើតឡើងដោយសារ ទឹកហូរធ្លាក់មកពីខេត្តកំពង់ស្ពឺ តាមសណ្តរស្ទឹងព្រែកត្នោត រហូតធ្វើឲ្យជន់លិចមកក្នុងមូលដ្ឋានខណ្ឌដង្កោ ប៉ុន្តែពេលនេះអាជ្ញាធរខណ្ឌកំពុងយកចិត្តទុកដាក់ ដើម្បីបញ្ជៀសរំដោះទឹក ទាំងនេះកុំឲ្យលិចផលដំណាំប្រជាពលរដ្ឋ ជាពិសេសលំនៅដ្ឋានពួកគាត់តែម្តង៕