សូមគោរពច្បាប់ចរាចរណ៍ បើកបរដោយការអធ្យាស្រ័យ! គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១៨ ខែធ្នូ ឆក់យកជីវិតមនុស្ស៤នាក់ និងរបួស៣០នាក់
19-12-2016 07:14
(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៧ខែធ្នូ ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន៩លើក (យប់៣លើក) បណ្តាលឲ្យមនុស្សស្លាប់៤នាក់ របួសធ្ងន់១០នាក់ និងរបួសស្រាល២០នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍៩លើកនេះ បណ្តាលឲ្យខូចខាតយានយន្ដ រួមមានម៉ូតូចំនួន៨គ្រឿង, រថយន្ដធុនតូច៥គ្រឿង និងរថយន្ដធុនធំ១គ្រឿង និងអ្នកថ្មើជើងម្នាក់ ហើយមូលហេតុដែលបណ្តាលឲ្យ កើតមានគ្រោះថ្នាក់ចរាចរណ៍រួមមាន ល្មើសល្បឿន, ងងុយដេក, បត់គ្រោះថ្នាក់, ប្រជែង និងមិនគោរពសិទ្ធិ៕