កម្លាំងនគរបាលខណ្ឌជ្រោយចង្វារ បង្ក្រាបជនជួញដូរគ្រឿងញៀន២នាក់ ដកហូតថ្នាំញៀន៣០កញ្ចប់ និងម៉ូតូ១គ្រឿង
18-12-2016 21:03
(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌជ្រោយចង្វារ បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនបាន២នាក់ ដកហូតបានថ្នាំ ញៀន៣០កញ្ចប់ និងម៉ូតូ១គ្រឿង។
មន្ត្រីនគរបាលខណ្ឌជ្រោយចង្វារ បានឲ្យដឹងថា ក្រោយទទួ លបានការដឹកនាំពីលោកវរសេនីយ៍ឯក សៀម សុត្ថាវុធ អធិការនគរបាលខណ្ឌជ្រោយចង្វារ កម្លាំងនគរបាលប៉ុស្ដិ៍ជ្រោយចង្វារ បានបន្តសកម្មភាពយាមល្បាតក្នុងមូលដ្ឋានដើម្បីរក្សា សន្តិសុខសុវត្ថភាពផ្សេងៗ ដោយសហការនិងកម្លាំងនគរបាលខណ្ឌ រហូតអាចលបឆ្មក់ ឈានទៅបង្ក្រាប និងឃាត់ខ្លួន ជនសង្ស័យបាន២នាក់ ដកហូតបានថ្នាំញៀន៣០កញ្ចប់ និងម៉ូតូ១គ្រឿង កាលពីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ នេះ នៅត្រង់ចំណុចទល់មុខបន្ទាយទាហ៊ានជើងទឹក តាមប ណ្ដោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោ យចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ក្រោយបង្ក្រាប ជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាង គ្រឿងញៀន៣០កញ្ចប់ ត្រូវបញ្ជូនមកអធិការដ្ឋាននគរបាល ខណ្ឌជ្រោយចង្វារ ដើម្បីបន្តសាកសួរ និងចាត់ការតាមនីតិវិធីរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕