(រតនគិរី)៖ មានករណីផ្ទុះម៉ាស៊ីនបូមខ្សាច់ បណ្តាលមួយបានកើតឡើង បណ្ដាលឲ្យកម្មករជនជាតិចិនម្នាក់ របួសធ្ងន់និងកម្មករ វៀតណាមរបួសស្រាល។ ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង ៤៖១៥នាទី ល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦នេះ ស្ថិតក្នុងភូមិដាល ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។
មន្ដ្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនជាតិចិន (មិនស្គាល់អត្តសញ្ញាណ)របួសធ្ងន់ និងវៀតណាមឈ្មោះ ច្រឹង សែ អាយុ៦០ឆ្នាំ មានទីលំនៅភូមិលោម ឃុំម៉ាលិក ស្រុកអណ្តូងមាស (របួសស្រាល) ហើយត្រូវបានសមត្ថកិច្ចជួយអន្តរាគមន៍បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។
ប្រភពព៌ត៌មានផ្សេងទៀត លួចបង្ហើបឲ្យដឹងថា ការដ្ឋានខាងលើនេះមានអាជ្ញាប័ណ្ណបូមខ្សាច់ ពីក្រសួងជំនាញ ប៉ុន្តែរូបភាព គឺបន្លំបូមយករ៉ែមាសក្នុងទន្លេសេសាន្ត ពីព្រោះទីតាំងនោះពុំមានអតិថិជនណាទៅកុម៉្មង់ទិញខ្សាច់ យកមកប្រើប្រាស់វិស័យ សំណង់នោះទេ៕