Cambodia All Star ចាប់ផ្ដើមប្រកួតជាមួយ Moroccan All Stars ហើយនៅល្ងាចនេះ
18-12-2016 17:52
(ភ្នំពេញ)៖ ការប្រកួតមិត្តភាពរវាងក្រុម Cambodia All Star និងMoroccan All Stars ចាប់ហើយនៅម៉ោង ៥៖៣០នាទីល្ងាច ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦នេះ នៅកីឡាដ្ឋាន RSN ដែលជាកីឡាដ្ឋានរបស់ក្លឹម ភ្នំពេញក្រោន ស្ថិតនៅតាមបណ្ដោយផ្លូវ ជាសុផារ៉ា ខណ្ឌសែនសុខ។
សូមបញ្ជាក់ថា ការប្រកួតមិត្តភាពនេះ ដើម្បីអបអរខួបលើកទី២០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងប្រទេសម៉ារ៉ុក ហើយការប្រកួតនេះ ក៏ជាលើកទី១ផងដែរនៃប្រទេសទាំង២។
សូមជំរាបថា ក្រោយបញ្ចប់ការប្រកួតនេះ ពោលគឺនៅដើមឆ្នាំ២០១៧ កម្ពុជានឹងត្រូវប្រកួតមិត្តភាពសារថ្មី ជាមួយក្រុមកីឡាថៃផងដែរ៕