(ភ្នំពេញ)៖ លោកឧកញ៉ា គង់ នួន អគ្គនាយកក្រុម គង់ នួន គ្រុបCo., Ltd បានថ្លែងថា ក្រុមហ៊ុន គង់ នួន គ្រុប Co.,Ltd ជាក្រុមហ៊ុនលក់ និងនាំចូល ផ្ដាច់មុខនូវ ផលិតផល សំបកកង់ម៉ូតូម៉ាក អាយ អា ស៊ី (IRC)កន្លងមកនេះ ក្នុងទីផ្សារកម្ពុជា បានទទួលបានគាំទ្រខ្ពស់ពីសំណាក់អតិថិជន ពិសេសក្នុងឆ្នាំ២០១៦ កាន់តែទទួលបានជោគជ័យកាន់តែខ្លាំង ។
លោកបានថ្លែងបែបនេះ ក្នុងសិក្ខាសាលា និងពិធីជប់លៀង សម្រាប់ផលិតម៉ាក IRC នៅសណ្ឋាគារ Cambodiana រាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ ដែលមានការអញ្ជើញមកពីក្រុមហ៊ុន IRC នៅបរទេសគ្រប់ភាគី និងអ្នកគាំទ្រផលិតផល រួមទាំងម្ចាស់ដេប៉ូ-អតិថិជន ដែលនិយម ប្រើប្រាស់សំបកកង់ម៉ូតូម៉ាក IRC។
លោកឧកញ៉ា គង់ នួន បានថ្លែងបន្ដថា «ក្រុមហ៊ុនយើងខ្ញុំ ពិតជាមាន មោទនភាព ខ្លាំងណាស់ ចំពោះ ជោគជ័យ ក្នុងការផ្គត់ផ្គង់ និងការប្រកួតប្រជែង នៅលើទីផ្សារនៅកម្ពុជា ដែលជាលទ្ធផល លេចចេញពីការជួយ គាំទ្រជាក់ស្ដែង ពីអតិថិជនទាំងអស់ ពិសេសក្រុមហ៊ុនរបស់យើង អាចដំណើរការ ទៅបាន រហូតទទួលបានជោគជ័យ ដល់សព្វថ្ងៃនេះ គឺអាស្រ័យទៅ លើអ្នកគាំទ្រ និងអ្នកប្រើប្រាស់ ដែលតែងតែ ឲ្យតម្លៃខ្ពស់ ដល់ផលិតផល ក្រុមហ៊ុនយើងខ្ញុំ មិនត្រឹមតែប៉ុណ្ណោះ សំបកកង់ម៉ូតូ IRC ថែមទាំងមាន គុណភាពខ្ពស់ ផាសុខភាព សន្សំសំចៃ សុវត្ថិភាពខ្ពស់ និងងាយ ស្រួលនៅក្នុងការ ប្រើប្រាស់ ឬការបើកបរ ទៀតផង» ។
លោកបន្ថែមទៀតថា សំបកកង់ម៉ូតូម៉ាក IRC ផលិតឡើង សម្រាប់តម្រូវទៅ នឹងម៉ូតូគ្រប់ធន ទាំងម៉ូតូធំ ឬម៉ូតូធនតូច គឺអាច ប្រើប្រាស់ បានដោយជឿជាក់ មិនឲ្យខកចិត្តឡើយ ហើយដើម្បី បម្រើតម្រូវការ ប្រើប្រាស់ឲ្យកាន់តែល្អប្រសើរឡើង នោះក្រុមហ៊ុន នឹងនាំចូលនូវសំបកកង់ម៉ូតូ ប្រភេទក្រឡា ស៊េរីថ្មីៗបន្ថែមទៀត ជាមួយនឹងបច្ចេកទេសដ៏ទំនើបរបស់ជប៉ុននេះ។
ចុងក្រោយ លោកឧកញ៉ា គង់ នួន បានធ្វើការ ថ្លែងអំណរគុណ ចំពោះអតិថិជន ទាំងអស់ ដែលបានសហការ រួមចំណែកក្នុងការគាំទ្រ ផលិតផលសំប កកង់ម៉ូតូម៉ាក IRC ហើយលោកនឹងខិតខំប្រឹងប្រែង ដោយយកចិត្តទុកដាក់ ដើម្បីធ្វើឲ្យផលិតផល សំបកកង់ម៉ូតូម៉ាក IRC មួយនេះ កាន់តែមាន កេរិ៍ដឈ្មោះ ល្បីល្បាញ នាពេលអនាគតបន្ទាប់ពីជោគជ័យខ្លាំងនៅក្នុងឆ្នាំនេះ៕