(ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហោះរូបភាពស្និទ្ធសាលជាមួយប្រជាពលរដ្ឋ នាគ្រាដែលសម្តេចបានជួបពួកគេនៅលើសួនសាធារណៈកន្លងមក។

ជាមួយនឹងការបង្ហោះរូបភាពនេះ នៅលើទំព័រ Facebook សម្តេចតេជោ បានសរសេរយ៉ាងដូច្នេះថា «ត្រឹមតែសន្យា…នរណាក៏ចេះសន្យាដែរ… ប៉ុន្តែ សម្តេចតេជោ ហ៊ុន សែន គឺបានផ្តល់សេចក្តីសុខ ភាពកក់ក្តៅនិង ក្តីសង្ឃឹមដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។ កម្ពុជាមានភ័ព្វសំណាងខ្លាំងណាស់ ដែលមានប្រមុខដឹកនាំដែលយល់ច្បាស់អំពីសុខទុក្ខរបស់ពលរដ្ឋ»