(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦ល្ងាច បានឲ្យដឹងថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៤ករណី ឃាត់មនុស្ស៦នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice) ០.៥៨ក្រាម និង២៩កញ្ចប់តូច និង មេតំហ្វេតាមីន (wy) ០.៧២ក្រាម។
ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ៖ នគរបាលខេត្ត បន្ទាយមានជ័យ បង្រា្កប២ករណីឃាត់ខ្លួន៣នាក់, នគរបាលខេត្តព្រះសីហនុ បង្រា្កប១ករណីឃាត់ខ្លួនម្នាក់ និងនគរបាលកំពង់ចាម បង្រា្កប១ករណីឃាត់ខ្លួន២នាក់៕