(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យារយៈពេលខ្លី ១១៧នាក់ ដើម្បីបំពេញការងារជាច្រើនផ្នែកបម្រើដល់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០១៧។
យោងតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦នេះ បានឲ្យដឹងថា បុគ្គលិក ដែលត្រូវជ្រើសរើសនោះរួមមាន៖
១. នាយកដ្ឋានរដ្ឋបាល ៣នាក់
២. នាយកដ្ឋានប្រតិបត្តិការ ១០នាក់
៣. នាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត ៤៦នាក់
៤. នាយកដ្ឋានបណ្តុះបណ្តាល និងអប់រំអ្នកបោះឆ្នោត ២៧នាក់
៥. នាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ ២១នាក់
៦. នាយកដ្ឋានសេវាកម្មច្បាប់ និងវិវាទកម្ម ១០នាក់
គ.ជ.ប បានឲ្យដឹងទៀតថា បេក្ខជនដែលមានបំណងដាក់ពាក្យសុំប្រឡងចូលបម្រើការងារអាចទៅដាក់ពាក្យប្រឡងនៅទីស្តីការ គ.ជ.ប ដែលមានទីតាំងស្ថិតនៅក្នុងក្រសួងមហាផ្ទៃអគារ H ខាងជើងនៅរៀងរាល់ម៉ោងធ្វើការ។
ពាក្យសុំប្រឡងនឹងចាប់ផ្តើមចែក និងទទួលនៅថ្ងៃទី២៨ ខែធ្នូ ហើយឈប់ទទួលពាក្យសុំប្រឡងនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧៕