(ស្ទឹងត្រែង)៖ សពបុរសវ័យចំណាស់ម្នាក់ ត្រូវបានគេប្រទះឃើញអណ្តែតស្លាប់ ក្នុងទឹកអូរតាលិ ស្ថិតក្នុងភូមិស្រែគរថ្មី ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង ក្រោយពីបាត់ខ្លួនអស់រយៈពេល ១ថ្ងៃ១យប់ ក្នុងពេលចេញពីផ្ទះទៅបង់សំណាញ់។ សាកសពមានឈ្មោះ ធន ធិ អាយុ៥១ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិ-ឃុំកើតហេតុ។
តាមមន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែធ្នូ ម្សិលមិញ បុរសខាងលើបានចេញទៅបង់សំណាញ់ ក៏បាត់ខ្លួនតែម្ដង រហូតដល់ថ្ងៃទី១៧ ខែធ្នូនេះ ទើបប្រទះឃើញសាកសពអណ្តែតទឹកស្លាប់នៅមាត់អូរ ដៃជាប់នឹងខ្សែសំណាញ់ បន្សល់នៅកំផាសម្រាប់ដាក់ត្រី និងកាំផ្គាក់នៅលើខ្សាច់មាត់អូរ។
មន្រ្តីដដែលបានបន្តថា នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦នេះ កម្លាំងការិយាល័យជំនាញ សហការណ៍ជាមួយកម្លាំងអធិការស្រុកសេសាន និងកម្លាំងប៉ុស្ដិ៍ឃុំស្រែគរ បានចុះពិនិត្យសាកសពដល់កន្លែងកើតហេតុ ពិនិត្យសាកសពនៅលើសាកសព មិនមានស្លាកស្នាមអ្វីពាក់ព័ន្ធ និងករណីផ្សេងឡើយ។ តាមការសន្និដ្ឋាន សពពិតជាបានស្លាប់ដោយសារចុះបង់សំណាញ់ លង់ទឹកស្លាប់ប្រាកដមែន។
ក្រោយពិនិត្យសាកសពរួច កម្លាំនគរបាលបានប្រគល់ជូនក្រុមគ្រួសារ តាមបញ្ជាលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត យកធ្វើបុណ្យតាមប្រពៃណី៕