Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងសមត្ថកិច្ចចំរុះ ចុះបង្ក្រាប និងដកហូតភ្លុកដំរី ជាច្រើនរយគីឡូ នៅក្នុងក្រុមហ៊ុន «អយស្ម័យយាន រ៉ូយ៉ាល់ផែស្ងួតភ្នំពេញ» គ្រោងនាំទៅចិន

17-12-2016 16:07

(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចចំរុះ រួមមាន: កម្លាំងកាំកុងត្រូល កម្លាំងគយចល័យ កម្លាំងរដ្ឋបាលព្រៃឈើ កម្លាំងអាវុធហត្ថ និងសមត្ថកិច្ចពាក់ព័ន្ធ ជាច្រើននាក់ ក្រោមការសម្របសម្រួល របស់តំណាងអយ្យការ នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦នេះ បានចូលទៅឆែកឆេរ នៅក្នុងក្រុមហ៊ុន "អយស្ម័យយាន រ៉ូយ៉ាល់ផែស្ងួតភ្នំពេញ" ដោយរកឃើញភ្លុកដំរី ជាច្រើនរយគីឡូក្រាម ព្រមទាំងស្រកសត្វពង្រូលផងដែរ។

ទីតាំងក្រុមហ៊ុនមួយនេះ មានទីតាំងស្ថិតនៅ តាមផ្លូវបេតុង ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា ភ្លុកដំរីទាំងនេះ ត្រូវបានគេលាក់ទុក នៅក្នុងឈើហ៊ុប ហើយគ្រោងនាំទៅលក់នៅប្រទេសចិនទៀតផង។

យ៉ាងណាក៏ដោយ គេក៏មិនទាន់ដឹងថា តើភ្លុកដំរីទាំងនេះ និងស្រកាសត្វពង្រូល ត្រូវបានឈ្មួញនាំចូលពីប្រទេសណានោះទេ។

ក្រោយរកឃើញ វត្ថុតាងទាំងនេះ ត្រូវបានយកទៅរក្សាទុក នៅកន្លែងរដ្ឋបាលព្រៃឈើ ដើម្បីរង់ចាំចាត់ការតាមនីតិវិធី៕