(ភ្នំពេញ)៖ ប្រជាពលរដ្ឋសហគមន៍ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី១៧ ខែឆ្នូ ឆ្នាំ២០១៦នេះ បានប្រមូលផ្ដុំគ្នាមកទប់ស្កាត់ការសាងសង់សំណង់មួយកន្លែង ដែលមានទីតាំងនៅផ្លូវ៥៩៨ កែងផ្លូវ១៩៧៤ ក្រោយពីការសូមកិច្ចអន្តរាគមន៍ពី នាយករដ្ឋបាល សាលាខណ្ឌសែនសុខមិនមានដំណោះស្រាយ។
លោកនាយករដ្ឋបាល ថ្លែងថាទូរស័ព្ទថា លោកពុំមានសមត្ថភាពក្នុងការទប់រឿងនេះ ទេដោយលោកបានបញ្ជាក់ថា កម្លាំងរបស់ខណ្ឌបានទៅធ្វើទស្សនកិច្ចនៅខេត្តមណ្ឌលគីរីអស់ហើយ ចំណែកលោកអភិបាល ក៏ជាប់រវល់ប្រជុំផងដែរ។
លោកសូមឲ្យប្រជាពលរដ្ឋធ្វើការទំនាក់ទំនងផ្ទាល់ទៅលោកចៅសង្កាត់ភ្នំពេញថ្មីវិញ នៅពេលប្រជាពលរដ្ឋធ្វើ ការទំនាក់ទំនងទៅលោកចៅសង្កាត់ លោកចៅសង្កាត់ថា គេជាប់ប្រជុំអស់ហើយ និងសូមឲ្យប្រជាពលរដ្ឋថតបង្ហោះ ទៅដើម្បីឲ្យថ្នាក់ដឹកនាំជ្រាប។
យ៉ាងណាមិញ ប្រជាពលរដ្ឋខ្លាចសំណង់នេះ ចេះតែបន្តដំណើរការទៅមុខបន្តទៀត ទើបពួកគាត់សូមសំណូមពរដល់ លោកអភិបាលសែនសុខ មេត្តាជួយអន្តរាគមន៍ទប់ស្កាត់ការសាងសង់នេះឲ្យខាងតែបានផង ព្រោះសំណង់មួយនេះ សាលាខណ្ឌធ្លាប់ចុះមកទប់ស្កាត់ម្ដងរួចមកហើយ កាលពីសប្ដាហ៍មុន ហើយចំពោះការសាងសង់លើកនេះ ម្ចាស់សំណង់ថា មានការឯកភាពគ្នា ពីសាលាខណ្ឌរួចហើយដែរ តែនៅពេលប្រជាពលរដ្ឋសួរកលិខិតអនុញ្ញាតពុំមាននោះទេ។
ប្រជាពលរដ្ឋបានសំនូមពរ ទៅលោកអភិបាលខណ្ឌ, លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន, មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មេត្តាជួយពន្លឿនក្នុងចុះបញ្ជីដី និងស្ថាបនាផ្លូវ ជូនពួកគាត់ឲ្យបានឆាប់រហ័សផងព្រោះ លោក ប៉ា សុជាតិវង្ស បានចេញលិខិដល់ទៅ៦លិខិត ហើយដើម្បីបើកផ្លូវ១៩៧៤នេះ តែរហូតមកដល់ពេលនេះ មិនទាន់មានដំណើការអ្វីទាំងអស់៕