(ភ្នំពេញ)៖ លោក ឡុង សុផាត សមាជិកសភាសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) តំណាងលោក សោម អូន ប្រធាន NACC នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមការងារ នាំយកថវិការសប្បុរសធម៌ ដែលជាអំណោយរបស់លោកប្រធាន សោម អូន និងសមាជិកសមាជិការក្រុមប្រឹក្សាភិបាល NACC ឧបត្ថម្ភដល់ក្មេងស្រី ឈ្មោះ លន់ ថាលីកា អាយុ១៤ឆ្នាំ ដែលមានជំងឺមហារីកដុះដុំសាច់លើស្មាស្តាំ។
លោក ឡុង សុផាត បានឲ្យដឹងថា ក្មេងស្រី លន់ ថាលីកា មានម្តាយឈ្មោះ មុត ចន្ធី មានស្រុកកំណើតនៅភូមិស្ពឺ ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម បច្ចុប្បន្នបានប្តូរមករស់នៅភ្នំពេញ។
ក្រុមការងារបានឧបត្ថម្ភថវិកាដល់គាត់ សរុបចំនួន ១,២០០,០០០រៀល តែដោយមើលឃើញពីស្ថានភាពជំងឺ និងស្ថានភាពគ្រួសាររបស់គាត់កំពុងដុនដាប ដោយតែការព្យាបាលជំងឺ។
ជាមួយគ្នានេះ ក្រុមការងារ ក៏ដូចជាម្តាយក្មេងស្រីរងគ្រោះ បានអំពាវនាវជាថ្មីម្តងទៀត ដល់សប្បុរសជន ដែលជាសមាជិកក្រុមប្រឹក្សាភិបាល NACC រួមទាំងសប្បុរសជនជិតឆ្ងាយ មេត្តាបន្តចូលរួមឧបត្ថម្ភបន្ថែមទៀត ដល់ក្មេងស្រីខាងលើ តាមលទ្ធភាពរៀងៗខ្លួន។
កាលពីថ្ងៃម្សិលមិញ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ក៏បានឧបត្ថម្ភថវិកា ៥០ដុល្លារ ជូនក្មេងស្រីរងគ្រោះផងដែរ។