(ភ្នំពេញ)៖ សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ បានឃាត់រថយន្តដឹកទំនិញមួយគ្រឿង ដែលធ្វើដំណើរមកពីតាមផ្លូវជាតិលេខ៤ ដើម្បីត្រួតពិនិត្យអនុលោមភាព (ការបង់ពន្ធ) ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ដោយមានការសហការពីកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញផងដែរ។
មន្រ្តីសាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប មេត្តាជួយបំពេញកាតព្វកិច្ច ពន្ធអាករគ្រប់ទំនិញ ទាំងអស់ដែលនាំចូលមកពីបរទេស។
បើតាមមន្រ្តីគយ និងរដ្ឋាកររាជធានីភ្នំពេញ ក្រុមការងារនឹងបន្តចុះកិច្ចការងារថែមទៀត ទៅលើរថយន្ត និងទីកន្លែងស្តុកទំនិញផ្សេងទៀត៕