(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦រសៀល របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់១០ករណី ឃាត់ខ្លួនមុខសញាជួញដូរ១៧នាក់ មុខសញ្ញាប្រើប្រាស់១៤នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice) ១៥.៦៧ក្រាម ៥កញ្ចប់ធំ និង៧កញ្ចប់តូច។
ជនសង្ស័យទាំងនោះ ត្រូវបានឃាត់ខ្លួនដោយ៖ មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាប៣ករណីឃាត់ខ្លួន៦នាក់, នគរបាលរាជធានីភ្នំពេញ បង្ក្រាប៣ករណីឃាត់ខ្លួន៨នាក់, នគរបាលខេត្តកំពត បង្ក្រាប១ករណីឃាត់ខ្លួន២នាក់, នគរបាលខេត្តកំពង់ចាម បង្ក្រាប២ករណីឃាត់ខ្លួន៣នាក់, និងនគរបាលខេត្តកំពង់ឆ្នាំង បង្ក្រាប១ករណីឃាត់ខ្លួន១២នាក់៕,