(ភ្នំពេញ)៖ អាជ្ញាធរខេត្តព្រះសីហនុ បានចេញសេចក្តីណែនាំមួយ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦នេះ ដោយតម្រូវឱ្យប្រជាពលរដ្ឋទូទាំងខេត្តព្រះសីហនុ រៀបចំសោភណ្ឌភាពរៀងៗខ្លួន ដើម្បីទទួលភ្ញៀវនៅក្នុងឱកាសបុណ្យសមុទ្រឆ្នាំ២០១៦នេះ។
សេចក្តីណែនាំរបស់រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា អំឡុងបុណ្យសមុទ្រ គ្រប់គេហដ្ឋានត្រូវដោយទង់ជាតិ, ត្រូវសំអាតអនាម័យគេហដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើរ និង នៅមុខគេហដ្ឋានត្រូវរៀបចំដាក់តាំងភ្លើងពណ៌ និងភ្លើងកូមលម្អឱ្យបានគ្រប់ៗគ្នា។
សូមបញ្ជាក់ថា បុណ្យសមុទ្រឆ្នាំ២០១៦ នឹងរៀបចំនៅខេត្តព្រះសីហនុ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៥ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ។ ពិធីនេះនឹងធ្វើឡើងក្រោមអធីបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត៕