(ភ្នំពេញ)៖ ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦នេះ បានចេញសេចក្តីប្រកាសអំពីលទ្ធផលផ្លូវការ នៃដំណើរទស្សនកិច្ចរបស់ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ប្រធានាធិបតីហ្វីលពីន មកកាន់ប្រទេសកម្ពុជា ២ថ្ងៃកន្លងទៅនេះ។

លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ដែលគេហៅថាជាបុរសខ្លាំងរបស់ហ្វីលីពីន ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋជនគ្រឿងញៀននោះ បានមកធ្វើទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី១៣ -១៤ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ ដែលនេះជាទស្សនកិច្ចលើកដំបូងចាប់តាំងពីលោកចូលកាន់តំណែង។

នៅក្នុងអំឡុងទស្សនកិច្ចនោះ លោក ឌូតឺតេ បានចូលគាល់ព្រះមហាក្សត្រខ្មែរ ជួបជាមួយសម្តេចតេជោ ហ៊ុន សែន រួមទាំងមន្រ្តីជាន់ខ្ពស់កម្ពុជាមួយចំនួនទៀត។ ជាមួយគ្នានេះ ភាគីទាំងពីរក៏បាន​ចុះអនុស្សារណៈ ចំនួន៤ផងដែរ។ បន្ថែមពីលើនេះ លោក ឌូតឺតេ បានសម្រេចផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ប្រមាណ៦០កន្លែង នៅឆ្នាំ២០១៧។

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងការបរទេស៖