(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី នូ សារ៉ារឺទ្ធ អនុប្រធាននាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃក្រសួងមហាផ្ទៃ បានទទួលមរណភាព នៅម៉ោង៥៖០៥នាទីល្ងាច ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦នេះ, នៅព្រឹកមិញ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចាត់ឲ្យលោកឧត្តមសេនីយ៍ត្រី នេត វន្ថា ប្រធាននាយកដ្ឋានបង្ការ នាំថវិកាទៅប្រគល់ជូនក្រុមគ្រួសារ និងជនរងគ្រោះដល់មន្ទីរពេទ្យផងដែរ លុះដល់ពេលល្ងាចស្រាប់តែទទួលមរណភាពតែម្តង។
អំណោយដែលលោកឧត្តមសេនីយ៍ នេត វន្ថា និងសហការី យកទៅប្រគល់ជូននោះ ត្រូវបានធ្វើឡើង នៅមុនពេលដែលលោកឧត្តមសេនីយ៍ត្រី នូ សារ៉ារឺទ្ធ ទទួលមរណភាពទៅទៀត ដែលក្នុងនោះរួមមាន ២,០០០,០០០រៀល និងទឹកត្រចៀកកាំ១កេះ ហើយក្រោយមកក្រុមគ្រួសាររបស់លោកឧត្តមសេនីយ៍ត្រី បានប្រាប់មកថា លោកបានទទួលមរណភាពហើយ។
ជាមួយនឹងដំណឹងដ៏សោកសៅនេះ លោកឧត្តមសេនីយ៍ត្រី នេត វន្ថា ក្នុងនាមជាប្រធាននាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ សូមធ្វើការអំពាវនាវ ដល់នគរបាលទាំងអស់ ដែលមានអាជីពដូចគ្នា សូមអញ្ជើញចូលរួមបុណ្យសពរបស់លោកអនុប្រធាននាយកដ្ឋាន ឲ្យបានគ្រប់ៗគ្នាផង។ ជនរងគ្រោះបានធ្លាក់ខ្លូនឈឺ អស់រយះពេល៣ឆ្នាំមកហើយ ដោយរោគថ្លើម។
សម្រាប់សពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅតម្កល់ទុក នៅគេហដ្ឋាន ស្ថិតនៅផ្ទះលេខ11A3ផ្លូវជាតិលេខ2ភូមិព្រែកតាគង់សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ៕