(ភ្នំពេញ)៖ ក្រុមហ៊ុនរ៉ូយ៉ាល់ហ្វាយនែនសល ខបភើរេសិន អិលធីឌី (Royal Financial Corporation LTD) ដែលហៅកាត់ថា RFC គឺជាក្រុមហ៊ុនធំ និងជោគជ័យជាងគេនៅក្នុងប្រទេសកម្ពុជា លើទីផ្សារូបិយប័ណ្ណអន្ដរជាតិ  លើការទិញលក់ រូបិយប័ណ្ណហាងឆេងមាសអន្ដរជាតិ និងបាន​ទទួលអាជ្ញាប័ណ្ណ២ពីគណៈកម្មការមូលប័ត្រកម្ពុជា គឺអាជ្ញាប័ណ្ណ សមភាគីកណ្ដាល និងឈ្មួញជើងសារឧបករណ៍និស្សន្ទ។

ក្រុមហ៊ុន RFC ជាក្រុមហ៊ុនដែលមានអ្នកជំនាញផ្នែកទីផ្សារអន្ដរជាតិ ចាំផ្ដល់ប្រឹក្សាទៅលើការជួញដូរ ផ្នែកហិរញ្ញវត្ថុប្រកបដោយវិជ្ជាជីវៈ ដែលធ្លាប់ទទួលបានការបណ្ដុះបណ្ដាល ទាំងក្នុងប្រទេស និងក្រៅប្រទេសផងដែរ។  ភាគជោគជ័យ និងរីកចម្រើននៅក្នុងវិស័យទិញ​លក់រូបបិយប័ណ្ណអន្ដរជាតិ ក្រុមហ៊ុន RFCបានឈានជើងក្លាយជាក្រុមហ៊ុន ដែលមានទ្រង់ទ្រាយធំ និងស្ដង់ដារអន្ដរជាតិ ដែលបានសហការ​ជាមួយដៃគូពាណិជ្ជកម្ម Direct FX ដែលជាក្រុមហ៊ុន Forex ដ៏ធំបំផុតស្ថិតក្នុងប្រទេសអូស្ដ្រាលី។

អ្នកឧកញ៉ា គិត ធាង អគ្គនាយកក្រុមហ៊ុន RFC បានថ្លែងឲ្យដឹងនៅល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ថា«ក្រុមហ៊ុន RFC គឺជាផ្នែកមួយនៃការវិនិយោគ ដែលបម្រើសេវាប្រឹក្សាវិភាគ នឹងជួញដូររូបបិយប័ណ្ណបរទេស និងលោហៈធាតុមានតម្លៃ ដែលកំពុងទទួលបាននូវការគាំទ្រនិងទំនុកចិត្តដ៏ខ្ពស់ ពីសំណាក់អតិថិជន និងដៃគូរពាណិជ្ជកម្មយ៉ាងច្រើន»។

អ្នកឧកញ៉ា បានបន្ដទៀតថា «ក្រុមហ៊ុនយើងខ្ញុំបានខិតខំយ៉ាងខ្លាំងប្រមូលផ្ដុំ ការវិនិយោគទុន ទាំងក្នុងនិងក្រៅប្រទេស ដើម្បីចូលរួមចំណែក អភិវឌ្ឍប្រទេសកម្ពុជា លើវិស័យហិរញ្ញវត្ថុ ជាពិសេសក៏បានផ្ដល់នូវ ឱកាសការងារជាច្រើនដល់កូនខ្មែរ ដើម្បីពង្រឹងសកម្មភាពធនធានមនុស្ស និងបង្កើនកម្រិតជីវភាពគ្រួសារ»។

អ្នកឧកញ៉ា បានបន្ថែមទៀត «ក្រុមហ៊ុនRFC ជាក្រុមហ៊ុននាំមុខគេ ក្នុងចំណោមក្រុមហ៊ុន ផ្ដល់សេវាប្រឹក្សា លើការទិញលក់ រូបបិយប័ណ្ណអន្ដរជាតិ និងលោហៈធាតុមានតម្លៃ ឬហៅកាត់ថា ការជួញដូរ ឧបករណ៍និស្សន្ទរនៅកម្ពុជា»។

សូមបញ្ជាក់ថា ដោយមើលឃើញពីភាពរីកចម្រើនលូតលាស់ល្អ ប្រកបដោយតម្លាភាព និងសមត្ថភាពពិតប្រាកដ គណៈកម្មការមូលប័ត្រនកម្ពុជា បានផ្ដល់នូវច្បាប់អនុញ្ញាត និងការគាំទ្រអាជីវកម្ម តាមរយៈការផ្ដល់អាជ្ញាប័ណ្ណចំនួន២ គឺអាជ្ញាប័ណ្ណសមភាគីកណ្ដាល និងអាជ្ញាប័ណ្ណឈ្មួញជើង​សារឧបករណ៍និស្សន្ទ។ ការទទួលបានអាជ្ញាប័ណ្ណស្របច្បាប់ទាំងពីនេះ ជាការលើកទឹកចិត្តពីសំណាក់ រាជរដ្ឋាភិបាលកម្ពុជា និងជាកត្តាជំរុញ​ដល់ការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនទាំងមូល ក្នុងការផ្ដល់សេវាកម្មជូនអតិថិជន ឲ្យបានកាន់តែល្អប្រសើរ៕