Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រាជរដ្ឋាភិបាល​កម្ពុជា ចេញសេចក្តីសម្រេច​បង្កើតគណៈកម្មការ​អន្តរក្រសួង ដើម្បី​ទប់ស្កាត់ និងបង្ក្រាប​បទល្មើស​នេសាទ នៅបឹង​ទន្លេសាប​​

16-12-2016 11:59

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេច្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការ អន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ នៅបឹងទន្លេសាប ដោយគណៈកម្មកានេះ មានលោករដ្ឋមន្ត្រីក្រសួងកសិកម្ម វេង សាខុន ជាប្រធាន និងមាននាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរងកងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងលោក ណៅ ធូក រដ្ឋលេខាធិការក្រសួងកសិកម្ម ជាអនុប្រធាន រួមទាំងសមាជិកមួយចំនួនទៀត។

សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលបានបញ្ជាក់ថា គណៈកម្មការនេះ មានសិទ្ធិប្រើប្រាស់ឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាស នៃកងយោធពលខេមរភូមិន្ទ ដើម្បីបំពេញបេសកកម្មការងាររបស់ខ្លួន តាមការចាំបាច់៕

ព័ត៌មានលម្អិត សូមអានសេចក្តីសម្រេច របស់រាជរដ្ឋាភិបាលទាំងស្រុង៖