(ភ្នំពេញ)៖ ក្រុមអ្នកញៀនល្បែង៣នាក់ ក្នុងនោះមានអ្នកមើលការខុសត្រូវម្នាក់ និងអ្នកលេងចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ ស្វាយប៉ាក ខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងគណៈបញ្ជាការ ឯកភាពខណ្ឌ បានបើកការបង្ក្រាបជាបន្តបន្ទាប់ ចំនួន២ទីតាំង ដកហូតបានទូហ្គេមបាញ់ត្រី២គ្រឿង ខណៈមេបនល្បែងត្រូវរត់គេចខ្លួន ដោយសុវត្ថិភាព។
មន្ត្រីនគរបាលបានបញ្ជាក់ថា ក្នុងកិច្ចសហប្រតិបត្តិការ របស់កម្លាំងនគរបាលមូលដ្ឋាន ខណ្ឌឫស្សីកែវ ខាងលើនេះ បានធ្វើឡើងនៅ វេលាម៉ោង៩យប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ នៅត្រង់ចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងក្រុម៧ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ បន្ទាប់ពីមានការសម្រប សម្រួលពីលោក កែវ សុជាតិ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានបន្ត សហការរហូតឈានទៅដល់ការ លបឆ្មក់បង្ក្រាបបនល្បែង ចំនួន២ទីតាំង ដោយក្នុងប្រត្តបត្តិ ការនោះកម្លាំងនគរបាលបានឃាត់ខ្លួន អ្នកមើលការខុសត្រូ វនិងអ្នកញៀនល្បែងចំនួន៣នាក់ ព្រមទាំងដកហូតបានទូហ្គេម បាញ់ត្រី២គ្រឿង។
ដោយឡែក មេបនល្បែងបែជារត់គេចខ្លួនដោយសុវត្ថិភាព។
ក្រោយប្រត្តបត្តិការ ក្រុមអ្នកប្រប្រត្តល្បែងទាំង៣នាក់ រួមជា មួយវត្ថុតាង ត្រូវបញ្ជូនមកសួរនាំនៅអធិការដ្ឋាននគរបាលខ ណ្ឌឫស្សីកែវ ដើម្បីកសាងសំនុំរឿងចាត់ការបន្តតាមនិតិវិធី ៕