(ថៃ)៖ លោកឧកញ៉ា ចិត្រ សេរីសុភ័ក្រ្ត អគ្គនាយកក្រុមហ៊ុន Luxury Smile (Cambodia) Co.,Ltd  ដែលជាអ្នកជំនួញវ័យក្មេងម្នាក់ បានចូលរួមសម្ភាធផលិតផលថ្មីមួយទៀត ដែលមានឈ្មោះថា MYC Touchup HD នៅសណ្ឋាគារ Once Hotel –Top Knot Rooftop Bar ក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីចុងសប្តាហ៍មុន។

នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦នេះ លោកឧកញ៉ាបានថ្លែងប្រាប់អង្គភាព Fresh News ថាផលិតផលនេះ ក្រុមហ៊ុនរបស់លោក បានទទួលសិទ្ធិលក់ និងចែកចាយផ្តាច់មុខពីក្រុមហ៊ុន Mayan Cosmic Group Co.,Ltd នៅប្រទេសថៃ ហើយលោកនឹងយកមកលក់នឹងចែកចាយបន្តនៅក្នុងប្រទេសកម្ពុជាក្នុង ពេលឆាប់ៗនេះមិនខាន។

ក្នុងពិធីសម្ភោធនាពេលថ្មីៗនេះ លោកបានថ្លែងថា ក៏មានវត្តមានតារាល្បីៗ ជាច្រើនចូលរួមដូចជា Peary Pie ដែលជាអ្នក Make-up Artist/Theatrical Artist ដ៏ល្បីល្បាញទូទាំងពិភពលោក និងមានភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិអ្នកជំនួញធំៗ ក្នុងប្រទេសថៃចូលរួមជាច្រើនកុះករផងដែរ៕