(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យបង្កើត នាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន និងនាយកដ្ឋានប្រឆាំង បទល្មើសល្បែងពាណិជ្ជកម្ម ចំណុះក្រោមនាយកដ្ឋានកណ្តាលសន្តិសុខ អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ។
បើតាមអនុក្រឹត្យដែល Fresh News ទើបទទួលបាននៅព្រឹកថ្ងៃទី១៦ ខែធ្នូនេះ បានកំណត់ថា នាយកដ្ឋាននីមួយៗដឹកនាំដោយប្រធានមួយរូប និងមានអនុប្រធានមួយចំនួន ជាជំនួយការ៕
ព័ត៌មានលម្អិតពីតួនាទីភារកិច្ច នៃនាយកដ្ឋានដែលត្រូវបង្កើតថ្មីទាំង២ សូមអានអនុក្រឹត្យទាំងស្រុង៖