(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦រសៀល របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៧ករណី ឃាត់ខ្លួនមុខសញាជួញដូរ៨នាក់ មុខសញ្ញាប្រើប្រាស់១៣នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice) ៩.៥៤ក្រាម និង២០កញ្ចប់តូច មេតំហ្វេតាមីន (wy) ០.១៩ក្រាម។
ជនសង្ស័យទាំងនោះ ត្រូវបានឃាត់ខ្លួនដោយ៖ មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាប២ករណីឃាត់ខ្លួន១១នាក់, នគរបាលរាជធានីភ្នំពេញ បង្ក្រាប២ករណីឃាត់ខ្លួន២នាក់, នគរបាលខេត្តបាត់ដំបង បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់ និងនគរបាលខេត្តបន្ទាយមានជ័យ បង្ក្រាប២ករណីឃាត់ខ្លួន៧នាក់៕