(ភ្នំពេញ)៖ នគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលខណ្ឌដូនពេញ ក្រោមការសម្របសម្រូលពី លោក ខាំ សុផារី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ៦នាក់ ដកហូតថ្នាំមួយចំនួន នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះ។

លោក អ៊ីវ ភារិទ្ធ នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រតិបត្តិការនេះ ធ្វើឡើងនៅចំណុច​សំណង់មិនរៀបរយ​ ផ្លូវរថភ្លើងក្រុម៣៩ ភូមិ៣ សង្កាត់​ស្រះចក ​ខណ្ឌដូនពេញ ដោយក្នុននោះ កម្លាំងជំនាញឃាត់​ជនសង្ស័យ​៦​នាក់ ស្រី២នាក់ ដកហូតបានថ្នាំញៀន ​២កញ្ចប់ និងដាវ១ដើម ព្រមទាំងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន​។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៦ ត្រូវបញ្ជូនទៅសួរនាំ ដើម្បីចាត់ការបន្ដ៕