(ភ្នំពេញ)៖ ក្រសួងរ៉ែ និងថាមពល នៅល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការមួយ ដោយបំភ្លឺជូនគណៈកម្មាធិការទី១០ នៃរដ្ឋសភា ពាក់ព័ន្ធការលើកឡើង ពីតួលេខនាំចេញខ្សាច់ទៅប្រទេសសិង្ហបុរី។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា ការលើកឡើងអំពីតួលេខ នៃការនាំចេញខ្សាច់ទៅប្រទេសសិង្ហបុរី របស់ក្រុមហ៊ុន UN COMTRADE មានភាពមិនប្រក្រតី ពោលគឺខុសពីការពិត ហើយក្រសួងបានបញ្ជាក់ថា ក្រសួងមិនមែនជាអ្នកលក់ខ្សាច់ ឬទទួលខុសត្រូវការលក់ដូរខ្សាច់នោះទេ ក្រសួងមានសមត្ថកិច្ច ត្រឹមតែប្រមូលចំណូលជាតិ ជាសួយសារ៉ែ ស្របតាមអន្ដរក្រសួង ជាមួយនឹងក្រសួងសេដ្ឋកិច្ច ដោយផ្អែកលើបរិមាណខ្សាច់ដែលខ្លួន បានអនុញ្ញាតិឲ្យធ្វើអាជីវកម្មត្រឹមត្រូវ។
ខាងក្រោមនេះជាសេចក្តីប្រកាសផ្លូវការរបស់ក្រសួងរ៉ែ និងថាមពល៖