(ពោធិ៍សាត់)៖ មន្ត្រីរាជការចំនួន៤០រូប នៃការិយាល័យអប់រំ យុវជន និងកីឡា ចំណុះរដ្ឋបាលស្រុកកណ្តៀង ត្រូវបានប្រកាសតែងតែង និងបំពេញភារកិច្ចក្នុងរចនាសម្ព័ន្ធ តាមដីការបស់រដ្ឋបាលខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់។
ពិធីប្រកាសតែងតាំង និងបំពេញភារកិច្ច ត្រូវបានធ្វើឡើងនារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះ នៅការិយាល័យអប់រំ យុវជន និងកីឡា ស្រុកកណ្តៀង ដោយបានការអញ្ជើញចូលរួមពីលោកស្រី ជុក សុផានី អភិបាលរងខេត្ត តំណាងមន្ទីរអង្គភាពជំនាញនានាជុំវិញខេត្ត អាជ្ញាធរស្រុក លោកគ្រូ អ្នកគ្រូ និងសាស្ត្រាចារ្យយ៉ាងច្រើនកុះករ។
គួរបញ្ជាក់ថា មន្ត្រីរាជការ នៃការិយាល័យអប់រំ យុវជន និងកីឡា ចំណុះរដ្ឋបាលស្រុកកណ្តៀង ដែលត្រូវប្រកាសនាពេលនេះរួមមាន៖ លោក គិន គឹមតូ អត្ថលេខ១៧១១៥០០១០៦ ឋានន្តរស័ក្តិគ្រូបង្រៀនកម្រិតមូលដ្ឋានដើមខ្សែ ថ្នាក់លេខ៤ នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតមូលដ្ឋាន ត្រូវបានតែងតាំងជាប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកកណ្តៀង ដោយក្នុងនោះក៏មានប្រកាសតែងតាំង និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការចំនួន៣៩រូបទៀត ដើម្បីបំពេញក្នុងរចនាសម្ព័ន្ធនៃការិយាល័យអប់រំ យុវជន និងកីឡា ចំណុះរដ្ឋបាលស្រុកកណ្តៀង តាមដីការបស់រដ្ឋបាលខេត្តពោធិ៍សាត់ផងដែរ៕