(ភ្នំពេញ)៖ សម្តេចព្រះពោធិវង្ស អំ លឹមហេង ព្រះអគ្គាធិការរង សម្តេចព្រះមហាអរិយវង្ស បណ្ឌិតសៅរ៍ ចន្ទ័ថុល្ល៍ ព្រះអគ្គាធិការរង និងទេសរដ្ឋមន្ត្រី ហឹុម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ រួមជាមួយថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការសរុបប្រមាណជាង១០០អង្គ/នាក់ បានចូលរួម នៅក្នុងពិធីបើកបាឋកថាប្រចាំខែស្តីពី «ចក្ខុវិសយ័ចំពោះព្រះពុទ្ធសាសនា សម្រាប់ថ្ងៃនេះនិងថ្ងៃស្អែក» នារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះ នៅអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ។
បាឋកថានេះ ធ្វើឡើងដើម្បីប្រមូលផ្តុំ គំនិត បទពិសោធន៍ និងឯកសារ បុរាណ បច្ចេកវិទ្យាទំនើបទាន់សម័យ ដើម្បីអភិវឌ្ឍ វិស័យពុទ្ធិកសិក្សាឲ្យមានភាពរីក ចម្រើនទាន់សម័យ រួមចំណែកដល់ការអភិវឌ្ឍជាតិជាមួយរាជរដ្ឋាភិបាល៕