(ភ្នំពេញ)៖ ដោយជាផ្នែកមួយ នៃកម្មវិធី Samsung «Love & Care»  ក្រុមហ៊ុន Samsung ក៏នៅបន្តជំរុញឲ្យមានការផ្តួចផ្តើម សម្រាប់សហគមន៍ នៅក្នុងប្រទេសកម្ពុជា។

ការបង្កើតយុទ្ធនាការមួក សុវត្ថិភាពនៃសកម្មភាព សង្គមក្នុងប្រទេសកម្ពុជា Samsung បានយល់ឃើញថាច្បាប់ចរាចរណ៍ ពិតជាមានសារៈសំខាន់ណាស់នៅក្នុងប្រទេស ក្នុងការធ្វើឱ្យមានភាព ងាយស្រួលសម្រាប់ អ្នកបើកបរយាន្តជំនិះ និងទោចក្រយាន្តយន្ត ក៏ដូចជាអ្នកប្រើប្រាស់ផ្លូវផ្សេងៗ ទៀតដើម្បីអនុវត្តការធ្វើ ដំណើរជាប្រចាំរបស់ពួកគេឲ្យ កាន់តែមានភាពងាយស្រួល និងសុវត្ថិភាព។

យុទ្ធនាការមួកសុវត្ថិភាព នៃសកម្មភាពសង្គមរបស់ Samsung សម្រាប់សិស្សានុសិស្ស ដែលស្ថិត ក្រោមកម្មវិធី Samsung «Love & Care» បានធ្វើទ្បើងកាលពីពេលថ្មីៗ កន្លងទៅ ក្រោមអធិបតីភាពលោក ប៊ូ ជុំសេរី អនុរដ្ឋាលេខានៃក្រសួងអប់រំ យុវជន និងកីទ្បា រួមទាំងលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ប្រមាណជាង១០០០ នាក់នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ហ៊ុន សែន ជម្ពូវ័ន។

លោក Seungho Choi អគ្គនាយកគ្រប់គ្រងសាខា ក្រុមហ៊ុនថៃសាមសុងប្រចាំកម្ពុជា បានលើកឡើងថា «ថ្ងៃនេះខ្ញុំមានសេចក្តីរីករាយ ក្នុងការសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ហ៊ុន សែន ជម្ពូវ័នដើម្បីសម្ភោធយុទ្ធនាការមួកសុវត្ថិ នៃសកម្មភាពសង្គមរបស់ Samsung ។ យុទ្ធនាការនេះគឺជាផ្នែកមួយ នៃសកម្មភាពរបស់ Samsung «Love & Care» ដើម្បីចូលរួមចំណែកក្នុង ការជួយដល់សហគមន៍ របស់យើងដូចជាកម្មវិធីស្ម័គ្រចិត្តរបស់បុគ្គលិក Samsung កម្មវិធីបរិច្ចាគសៀវភៅ Samsung កម្មវិធីបរិច្ចាគឈាមរបស់ បុគ្គលិក Samsung កម្មវិធីបរិច្ចាគផលិតផល Samsung គម្រោងបរិច្ចាគដល់មូលនិធិ អភិរក្សអង្គរវត្ត និងមានកម្មវិធីជាច្រើនទៀត»

លោកអគ្គនាយកគ្រប់គ្រង ក្រុមហ៊ុនថៃសាមសុងប្រចាំកម្ពុជា ក៏បានផ្ញើសារជូនសិស្សានុសិស្ស ឲ្យត្រូវតែពាក់មួកសុវត្ថិភាព ជាប្រចាំនៅពេលដែល បើកបរម៉ូតូឬជិះកង់ ដើម្បីទទួលបាន សុវត្ថិភាពផ្ទាល់ខ្លួន ដើម្បីគ្រួសារ និងដើម្បីសង្គមកម្ពុជា។

លោក ប៊ូ ជុំសេរី  អនុរដ្ឋាលេខានៃក្រសួងអប់រំ យុវជន និងកីទ្បា បានលើកឡើងថា៖ «ថ្ងៃនេះ ខ្ញុំពិតជាមានអារម្មណ៍ សប្បាយរីករាយយ៉ាងខ្លាំង ដែលបានមកចូលរួម ក្នុងកម្មវិធី យុទ្ធនាការមួកសុវត្ថិភាពនៃសកម្មភាពសង្គម របស់ Samsung ។ ខ្ញុំសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន Samsung ដែលតែងតែជួយដល់ សហគមន៍ក្នុងប្រទេសកម្ពុជា ក៏ដូចជានាំយកការ ផ្លាស់ប្តូរវិជ្ជមានជូនប្រជាពលរដ្ឋយើងទាំងអស់គ្នា។»

ក្នុងអំឡុងពេលរៀបចំ យុទ្ធនាការនេះ ច្បាប់ចរាចរណ៍មូលដ្ឋាន ត្រូវបានបង្រៀនដោយ គ្រូដែលមានបទពិសោធន៍ និងមានវិជ្ជាជីវៈខ្ពស់ពីមន្ទីអប់រំយុវជន និងកីឡា រាជធានីភ្នំពេញ ក្រោមប្រធានបទសុវត្ថិភាព នៃការប្រើប្រាស់មួកសុវត្ថិភាព។ មិនតែប៉ុណ្នោះ មួកសុវត្ថិភាពចំនួន១០០០ ត្រូវបានផ្តល់ទៅឱ្យសិស្សានុសិស្សដែល ប្រើប្រាស់មធ្យោបាយ ដោយជិះម៉ូតូនិងកង់ ក្នុងគោលបំណង ដើម្បីឲ្យពួកគេអាចពាក់វាដើម្បីការពារខ្លួនពី គ្រោះថ្នាក់ចរាចរណ៍ ឬរងរបួស។

គោលបំណងសំខាន់ៗ របស់យុទ្ធនាការមួកសុវត្ថិភាពនៃសកម្មភាព សង្គមរបស់ Samsung គឺដើម្បីអនុវត្តយុទ្ធនាការ ពាក់មួកសុវត្ថិភាពដើម្បីលើកកម្ពស់ការយល់ដឹង នៃគ្រោះថ្នាក់ចរាចរណ៍ និងផលវិជ្ជមានចំពោះសេដ្ឋកិច្ចសង្គម បង្កើនការយល់ដឹង និងការការពារតាមរយៈ ការពាក់មួកសុវត្ថិភាព សម្រាប់អ្នកជិះម៉ូតូនិង កង់ និងការបញ្ជូនសារដ៏ល្អតៗគ្នាតាមរយៈសិស្សានុសិស្ស៕