Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បើកម៉ូតូលឿនបុកឃឿនថ្ម​ នៅប្លុក​បឹងកក់​បណ្តាលឲ្យ​ស្លាប់២នាក់​ មួយរំពេច​

15-12-2016 16:14

(ភ្នំពេញ)៖ បុរស២នាក់ បានបើកម៉ូតូយ៉ាងលឿនទៅបុកឃឿនថ្ម នៅក្នុងប្លុកបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ នារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះបណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។

សមត្ថកិច្ចបានរាយការណ៍ថា ជនរងគ្រោះទាំង២នាក់ មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ហើយបើកម៉ូតូម៉ាកវ៉េវមួយគ្រឿង បានទៅបុកឃឿនថ្ម បណ្តាលឲ្យស្លាប់តែម្តង។

ក្រោយមានគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅ​​ ជួយអន្តរាគមន៍ និងទាក់ទងទៅក្រុមគ្រួសារ​ មក​យកសពទៅ​​ធ្វើបុណ្យតាមប្រពៃណី៕