Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងកសិកម្ម៖ គិតត្រឹម​ដើមខែធ្នូនេះ ប្រជាកសិករកម្ពុជា ប្រមូល​ផលស្រូវ​រដូវវស្សា​ជាង១.៥លានហិកតា ទទួលទិន្នផល​ជិត​៥លានតោន​

15-12-2016 15:21

(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦នេះ ការងារប្រមូលផលស្រូវរដូវវស្សា របស់ប្រជាពលរដ្ឋ សម្រេចបានចំនួន ៤,៧១២,៥០៩តោន លើផ្ទៃដី ១,៥៣០,២០២ហិកតា នេះបើយោងតាមរបាយការណ៍ របស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រាយការណ៍ជូនសម្តេចជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

របាយការណ៍ដដែលបានបញ្ជាក់ថា «ការប្រមូលផលស្រូវរដូវវស្សា រហូតមដល់ពេលនេះ (ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦) សម្រេចបានចំននួន ១,៥៣០,២០២ហិកតា លើផ្ទៃដីអនុវត្តសរុប ២,៥៩៩,៥៨៦ហិកតា ដោយទទួលបានបរិមាណផលសរុបចំនួន ៤,៧១២,៥០៩តោន លើសឆ្នាំមុន ៧០៣៦២២តោន។ ទិន្នផលគិតជាមធ្យម ៣០៨០តោនក្នុងមួយហិកតា លើសឆ្នាំមុន៣៦៧គីឡូក្រាម ក្នុងមួយហិកតា»

របាយការណ៍ដដែលបញ្ជាក់ទៀតថា គិតមកដល់ពេលនេះ ប្រជាកសិករ បាននិងកំពុងជំរុញការងារប្រមូលផល ដំណាំរដូវវស្សាយ៉ាងសកម្ម ក្នុងនោះ ល្បឿននៃការប្រមូលផលស្រូវរដូវវស្សា គឺស្មើនឹង៥៨.៨៦ភាគរយ នៃផ្ទៃដីអនុវត្ត ២៥៩៩៥៨៦ហិកតា៕

សូមអានរបាយការណ៍របស់ រដ្ឋមន្ត្រីក្រសួងកសិកម្ម ទាំងស្រុង៖