(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងកោតសរសើរ ចំពោះការរីកចម្រើនលើ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននាពេលបច្ចុប្បន្ននេះ។ សម្តេចតេជោ បានមានប្រសាសន៍ឲ្យដឹងថា តាមរយៈការរីកចម្រើននេះ បានឲ្យទំព័រហ្វេសប៊ុករបស់ សម្តេច និងសារព័ត៌មាន Fresh News អាចផ្សព្វផ្សាយបានភ្លាមៗ នូវកម្មវិធីក៏ដូចជាប្រសាសន៍ របស់សម្តេចនៅក្នុងវេទិកានានា ដោយមិនរង់ចាំយូរ ហើយអាចឲ្យប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងលើពិភពលោកអាចទស្សនាបាន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ ខណៈសម្តេចចូលរួម ជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារថ្មីរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅខណ្ឌដូនពេញ (នៅជាប់សាលារាជធានីភ្នំពេញ) នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះ។

សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖