(ភ្នំពេញ)៖ សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ បានបន្តចុះទៅត្រួតពិនិត្យអនុលោមភាព ឃ្លាំងស្តុកបារី ក្នុងភូមិសាស្ត្រ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដោយមានការសហការពីកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញផងដែរ។
មន្រ្តីសាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប មេត្តាជួយបំពេញកាតព្វកិច្ច ពន្ធអាករគ្រប់ទំនិញ ទាំងអស់ដែលនាំចូលមកពីបរទេស។
បើតាមមន្រ្តីគយ និងរដ្ឋាកររាជធានីភ្នំពេញ ក្រុមការងារនឹងបន្តចុះកិច្ចការងារថែមទៀត សម្រាប់កន្លែងដទៃទៀត៕