(ភ្នំពេញ)៖ រហូតដល់ម៉ោងជាង១១៖០០ព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះ ការបំភ្លឺរបស់ លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ ជូនគណៈកម្មការទី១០នៃរដ្ឋសភា អំពីបញ្ហាមួយចំនួនទាក់ទងនឹងការបូមខ្សាច់ និង ការនាំចេញខ្សាច់នោះ បានបញ្ចប់ហើយ។
សមាសភាពមន្រ្តីក្រសួងរ៉ែ ដែលចូលបំភ្លឺជូនសភា នៅព្រឹកមិញនេះ រួមមាន៖ លោក ស៊ុយ សែម រដ្ឋមន្រ្តី, លោក ហូ វិចិត្រ រដ្ឋលេខាធិការ, លោក ឌិត ទីណា រដ្ឋលេខាធិការ, លោក ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការ, លោក ហេង ចាន់ធួន អនុរដ្ឋលេខាធិការ, លោក ញឹក សុមេធ អនុរដ្ឋលេខាធិការ, លោក យស មុនីរ៉ាត់ អគ្គនាយកធនធានរ៉ែ, លោក ប៉េង ណាវុធ អគ្គនាយករងធនធានរ៉ែ និង លោក ហ៊ីង ទន់ ប្រធាននាយកដ្ឋានរ៉ែសំណង់។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក្រុមតំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិ បានស្នើកោះអញ្ជើញ លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ឱ្យចូលបំភ្លឺ នៅក្នុងរដ្ឋសភា ពាក់ព័ន្ធនឹងការអនុវត្តការងារមួយចំនួន។ ការកោះអញ្ជើញនេះ ក៏មានការពាក់ព័ន្ធ ទៅនឹងភាពមិនប្រក្រតីនៃរបាយការណ៍នាំចេញខ្សាច់ របស់ប្រទេសកម្ពុជា៕