(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះ នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារថ្មីរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅខណ្ឌដូនពេញ (នៅជាប់សាលារាជធានីភ្នំពេញ)។
មន្រ្តីក្រសួងនេះបាននិយាយថា អគារទីស្តីការក្រសួងប្រៃសណីយ៍ ដែលជាអគារស្រស់ស្អាតប្លែកភ្នែកមួយ ត្រូវបានសាងសង់អស់ទឹកប្រាក់ប្រមាន ជាង៧.៦លានដុល្លារអាមេរិក។ ចំពោះអគារ A ខាងមុខ មានកម្ពស់ ៤ ជាន់, អគារ B មានកម្ពស់ ៥ជាន់, អគារ C មានកំពស់៤ជាន់៕