(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦រសៀល របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៨ករណី ឃាត់ខ្លួនមុខសញាជួញដូរ១៤នាក់ មុខសញ្ញាប្រើប្រាស់៥នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice) ៦.៦៥ក្រាម ១កញ្ចប់ធំ និង៧កញ្ចប់តូច មេតំហ្វេតាមីន (wy) ៣.០១ក្រាម។
ជនសង្ស័យទាំងនោះ ត្រូវបានឃាត់ខ្លួនដោយ៖ នគរបាលខេត្តកោះកុង បង្ក្រាប១ករណីឃាត់ខ្លួន២នាក់, នគរបាលខេត្តកំពត់ បង្ក្រាប១ករណីឃាត់ខ្លួន២នាក់, នគរបាលខេត្តបាត់ដំបង បង្ក្រាប២ករណីឃាត់ខ្លួន៥នាក់, នគរបាលស្ទឹងត្រែង បង្ក្រាប១ករណី (ដីការ)ឃាត់ខ្លួនម្នាក់, នគរបាលខេត្តកំពង់ចាម បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, នគរបាលខេត្តកំពង់ស្ពឺ បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់ និងនគរបាលខេត្តសៀមរាបបង្ក្រាប១ករណី ឃាត់ខ្លួន៧នាក់៕