(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន១៣លើក (យប់៤លើក) បណ្តាលឲ្យមនុស្សស្លាប់២នាក់ របួសធ្ងន់៩នាក់ និងរបួសស្រាល៨នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១៣លើកនេះ បណ្តាលឲ្យខូចខាតយានយន្ដ សរុបចំនួន២០គ្រឿង រួមមានម៉ូតូចំនួន១២គ្រឿង, រថយន្ដធុនតូច៦គ្រឿង, រថយន្ដធុនធំ២គ្រឿង, និងអ្នកថ្មើជើងម្នាក់ ហើយមូលហេតុដែលបណ្តាលឲ្យ កើតមានគ្រោះថ្នាក់ចរាចរណ៍រួមមាន ល្មើសល្បឿន៨លើក, ប្រជែង១លើក, មិនប្រកាន់ស្ដាំ១លើក, មិនគោរពសិទ្ធិលើក និងបត់គ្រោះថ្នាក់១លើក៕