Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នៅព្រឹកស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញសម្ពោធអគារថ្មី​ របស់ទីស្តីការក្រសួងប្រៃសណីយ៍

14-12-2016 20:23

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារថ្មីរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅខណ្ឌដូនពេញ (នៅជាប់សាលារាជធានីភ្នំពេញ)។

មន្រ្តីក្រសួងនេះបាននិយាយថា អគារទីស្តីការក្រសួងប្រៃសណីយ៍ ដែលជាអគារស្រស់ស្អាតប្លែកភ្នែកមួយ ត្រូវបានសាងសង់អស់ទឹកប្រាក់ប្រមាន ជាង៧.៦លានដុល្លារអាមេរិក។ ចំពោះអគារ A ខាងមុខ មានកម្ពស់ ៤ ជាន់, អគារ B មានកម្ពស់ ៥ជាន់, អគារ C មានកំពស់៤ជាន់៕